កិច្ចសម្ភាសន៍ជាមួយជនរងគ្រោះ២នាក់ចុងក្រោយ (ទី២៥-២៦) ដែលរួចជីវិតពីសេចក្តីស្លាប់ រៀបរាប់ហេតុការណ៍ការបាក់រលំអគារ និងការតស៊ូរស់នៅក្រោមគំនរអគារកម្ពស់៧ជាន់ រយៈពេលជិត៣ថ្ងៃ (Video inside) (ព្រះសីហនុ)៖ កិច្ចសម្ភាសន៍ជាមួយជនរងគ្រោះចុងក្រោយ២នាក់ (ទី២៥-២៦) ដែលរួចផុតពីសេចក្តីស្លាប់ក្រោមគំនរអគារបាក់រលំ ដោយបានរៀបរាប់ពីហេតុការណ៍បាក់រលំអគារ៧ជាន់ និងការតស៊ូរស់នៅក្រោមគំនរថ្មបែកបាក់អស់រយៈពេលជិត៣ថ្ងៃ។ សូមជម្រាបថា ឧបទ្ទវហេតុរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ បានបិទបញ្ចប់ជាស្ថាពរនៅវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីបើកប្រតិបត្តិការរុករក និងសង្រ្គោះអស់រយៈពេលជិត៣ថ្ងៃ។ តុល្យការជនរងគ្រោះដែលក្រុមការងារ បានជួយសង្រ្គោះយកចេញពីគំនរអគារបាក់បែក មានចំនួនសរុបចំនួន៥៤នាក់ ក្នុងនោះស្លាប់ចំនួន២៨នាក់ (ស្រី០៤នាក់) និងរងរបួសចំនួន២៦នាក់ (ស្រី០២នាក់)៕ * ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube http://www.freshnewsasia.tv